khmer eng
  • ឯកឧត្តម អ៊ុំ សារឹទ្ធ ទទួលជួបលោក Cedric Gouth ជាមេឃុំ WOIPPY នៃប្រទេសបារាំង
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ នៅសាលប្រជុំពិសេសវិមានព្រឹទ្ធសភា ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានទទួលលោកCedric Gouth មេឃុំ WOIPPY ខេត្តMetz និងជាអនុប្រធានតំបន់(l’Eurometropole) ទទួលបន្ទុកការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច និងទេសចរណ៍ នៃប្រទេសបារាំង ចូលជួបសម្តែងការគួរសម ក្នុងឱកាសដែលលោកCedric Gouth ដឹកនាំគណៈប្រតិភូឃុំ Woippy មកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា។
    ជំនួបសម្តែងការគួរសមនេះ ផ្តោតសំខាន់លើការបង្កេីនកិច្ចសហប្រតិបត្តិការរវាងឃុំ Woippy ជាមួយអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងសមូហភាពដែនដី ព្រមទាំងថ្នាក់ក្រោមជាតិ នៃព្រះរាជាណាចក្រកម្ពុជា។
    សូមជម្រាបថា៖ ឃុំWoippy នៃប្រទេសបារាំង បានធ្វើកិច្ចសហប្រតិបត្តិការជាមួយខេត្តបន្ទាយមានជ័យ តាមរយៈការបង្កើតសាលាភាសាបារាំងនៅខេត្តបន្ទាយមានជ័យ អស់រយៈពេលជាច្រើនឆ្នាំមកហើយ…។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail